ឥណ្ឌា៖ វាជារឿងដែលពុំគួរអោយជឿនោះទេ ដែលក្មេងប្រុសម្នាក់ បែរចូលចិត្តបៅទឹកដោះឆ្កែទៅវិញ បើទោះជាឪពុកម្ដាយហាមបែបណា ក៏ដោយក៏ក្មេងប្រុសនេះនៅតែទទួចចង់បៅដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Mohit Kumar អាយុ ១០ឆ្នាំ បានបៅទឹកដោះឆ្កែតាំងគេពីអាយុ ៤ឆ្នាំមកម្ល៉េះ ហើយបានឈប់បៅទឹកដោះពីម្ដាយនៅអាយុ ២ឆ្នាំ។
ចាប់តាំងពីពេលនោះ Mohit តែងតែបៅដោះឆ្កែនៅពេលគេលេងជាមួយនឹងឆ្កែទាំងនោះ ហើយឆ្កែទាំងនោះហាក់ដូចជា ម្តាយនឹងកូនទៅហើយជាមួយ Mohit និងតែងតែអោយ Mohit បៅ។ ដូច្នេះហើយបានជាឪពុកម្តាយរបស់ Mohit មើលការខុសត្រូវយ៉ាងខ្លាំង ដោយសារតែខ្លាចរូបគេទៅបៅដោះឆ្កែទៀត ទោះបីគេទៅសាលារៀន ក៏មិនអនុញ្ញាតឲ្យទៅរៀនដែរ។
ម៉្យាងវិញទៀតអោយតែឆ្កែញីនៅក្នុងតំបន់ Manaitand នេះ គឺស្គាល់ Mohit ហើយតែងតែឲ្យរូបគេបៅដោះ ប៉ុន្តែ Mohit ក៏ធ្លាប់បានត្រូវឆ្កែខាំដែរដោយសារគេទៅបៅដោះឆ្កែនៅតំបន់ផ្សែង បន្ទាប់មក Mohit ត្រូវបានឪពុកម្ដាយបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីចាក់ថ្នាំការពារ ខណៈដែលឪពុកម្ដាយ Mohit ពិតជាគ្មានដំណោះស្រាយក្នុង ការការពារមិនឲ្យមានរឿងនេះកើតឡើងនោះទេ។
Mohit គឺជាក្មេងប្រុសគ ដែលនេះជាបញ្ហាមួយ និងអ្វីដែលជាបញ្ហាបន្ទាប់សម្រាប់ឪពុកម្ដាយរបស់ Mohit គឺពួកគាត់មិនយល់ពី មូលហេតុដែលបណ្ដាលអោយ Mohit ចូលចិត្ដទឹកដោះឆ្កែនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត Singh បានអោយដឹងថា ទឹកដោះឆ្កែ គឺមិនបង្កផលប៉ះ ឬហានិភ័យដល់មនុស្សទេ តែអ្វីដែលគ្រោះថ្នាក់ គឺការឆ្លងជំងឺឆ្កែឆ្កួតតាមរយៈទឹកដោះនេះតែម្តង៕
សូមទស្សនាវីដេអូអំពីរឿងរ៉ាវរបស់ Mohit៖
ប្រភព៖ Odditycentral